flatnews

រាជធានីភ្នំពេញ ៖ យុវជន ៥នាក់ ខណៈចូលរាំលេងកម្សាន្តក្នុងក្លិបវើលដាន់ មិនដឹងជាមានទំនាស់អ្វី ក៏ត្រូវក្រុមសន្តិសុខក្នុងក្លិប ១ក្រុម មានគ្នា ៥ ទៅ ៦នាក់ ប្រដាប់ដោយដំបង ដុំថ្ម និងដបស្រា ដេញវាយតាំងពីផ្លូវលេខ២៧១ រហូតទៅដល់ភូមិអូរបែកក្អម ក្រុមទី៣ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យយុវជន ២នាក់ រងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ កញ្ញា ២០១៣ នៅចំណុចក្លិបវើលដាន់ នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

បន្ទាប់ពីមានការដេញវាយពី សំណាក់ក្រុមសន្តិសុខក្លិប យុវជនទាំងនោះ បានគេចចូលពួននៅកៀន ផ្ទះរបស់ប្រជាពលរដ្ឋ និងបានស្រែកហៅឲ្យគេជួយ ទើបប្រជាពលរដ្ឋម្តុំនោះចេញមកផ្អើលឆោឡោតែម្តង ។ ក្រោយកើតហេតុ យុវជនរងគ្រោះទាំង ២នាក់ ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

គួរបញ្ជាក់ថា ករណីក្រុមសន្តិសុខក្នុងក្លិបវើលដាន់ វាយទៅលើយុវជន ដែលចូលកម្សាន្តក្នុងក្លិបនេះ គឺតែងតែកើតមានជាញឹកញាប់ ហើយអាជ្ញាធរ និងសមត្ថកិច្ច ដូចជាពុំមានវិធានការអ្វីទាល់តែសោះ ខណៈដែលក្លិបនេះ បើកដំណើរការសម្រាប់ការចូលលេងសប្បាយ តែបែរជាក្រុមសន្តិសុខក្លិបតែងតែប្ រើកម្លាំងបាយវាយទៅលើភ្ញៀវដែលចូលកម្សាន្តទៅវិញ បើទោះជាមានបញ្ហាទំនាស់អ្វី ក៏មិនគួរវាយឲ្យរងរបួសធ្ងន់ដេក ក្នុងថ្លុកឈាមដូចករណីយុវជនទាំង ២នាក់ ខាងលើនោះឡើយ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item