flatnews

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល ក្នុងករណីម៉ូតូបុកម៉ូតូ កាលពីវេលា ម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែម ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិបឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1BP -5760 រងរបួសស្រាល ។

ចំណែក ម៉ូតូបង្កវិញម៉ាក វីវ៉ាសេរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ឍ២៨៦៣ភព១ អ្នកបើកបរមានឈ្មោះ នី សូរិយា ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសបែកក្បាលសន្លប់ ឈឹងនៅនឹងកន្លែង។

សាក្សីនៅនិងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកស្មាសបើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងវីវ៉ា ឆ្លងផ្លូវក្នុងស្ថានភាពស្រវឹង ជោគជាំបើករ៉េពេញផ្លូវ ធ្វើឲ្យម៉ូតូស្មាសចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅ បុកបណ្តាលឲ្យភាគីទាំងពីរ ដួលបោក ទៅនឹងថ្នល់ ក្នុងនោះជនរងគ្រោះជិះម៉ូតូវីវ៉ា រងរបួសធ្ងន់ ។

ជនរងគ្រោះ ត្រូវបាននគរបាល ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ នៃកងពលតូចលេខ ដឹកទៅកាន់មន្ទីរលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ចំណែកភាគី ម៉ូតូស្មាសរងរបួសសុំ ទៅព្យាបាលដោយខ្លួនឯង រីឯវត្ថុតាងទាំងពីរគ្រឿងត្រូវនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បី រង់ចាំដោះស្រាយគ្នា ជាក្រោយ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item