https://camnews7.blogspot.com/2013/10/blog-post_3445.html
ភ្នំពេញ៖ រថយន្តសាំយ៉ុង មួយគ្រឿង បានក្រឡាប់ ក្រោយបានបុកជាមួយ រថយន្តវីហ្គោ កាលពីវេលា ម៉ោងប្រមាណ ២៖២០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ស្ថិត នៅតាមផ្លូវលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ បណ្តាលឲ្យម្ចាស់ រថយន្តរងរបួសស្រាល។
សេចក្តីរាយការណ៍ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2C-0925 បានធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៦អា ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុច មុខផ្ទះសំណាក់ មហាលាភ បានបុកជាមួយ រថយន្តវីហ្គោ មួយគ្រឿង បណ្តាលឲ្យក្រឡាប់ ។
ក្រោយពេលបុកហើយ រថយន្តសាំយ៉ុង បានក្រឡាប់ ខណៈរថយន្តវីហ្គោ បានបើកទៅបាត់ ពេលនោះរថយន្ត សាំយ៉ុង បានក្រឡាប់ ហើយបុកគំរបលូ បណ្តាលឲ្យខូចខាតផងដែរ៕













