នៅក្នុងការប្រកួតបាល់ទាត់អាជីពមួយនៅតំបន់អារ៉ាប់ មានហេតុការណ៍ដ៏ប្លែកភ្នែកបានកើតឡើង នោះគឺអាជ្ញាកណ្ដាលប្រើអំពើហិង្សាលើកីឡាករដោយដាល់និងធាក់កីឡាករដែលតាមតវ៉ារឿងបាល់ពិន័យ១១ម៉ែត្រ ហើយព្រមទាំងចាយកាតក្រហមអស់៤ទៀតក្នុងការប្រកួតនោះ។
អត្ថបទ៖ ប្រៀបធៀប Messi និង Ronaldo តិចមើល៍ មុនជំនួប El Clasico មកដល់
រឿងហេតុដំបូងគឺ កីឡាករខាងក្រុមអាវពណ៌ឈាមជ្រូកដួលពេលជែងយកបាល់ជាមួយកីឡាករខាងក្រុមអាវពណ៌បៃតង ប៉ុន្តែអាជ្ញាកណ្ដាលមិនពិន័យអ្វីឡើយ គឺឱ្យលេងបន្តធម្មតា ទោះជាមានការតវ៉ាពីកីឡាករក្រុមអាវពណ៌ឈាមជ្រូកក៏ដោយ។ ក្រុមអាវពណ៌បៃតងគ្រប់គ្រងបាល់ដែលអាជ្ញាកណ្ដាលឱ្យបន្តលេងនោះ ហើយនាំរហូតចូលក្នុងប្រអប់គ្រោះថ្នាក់របស់គូប្រកួត។ ពេលនោះ ខ្សែការពារខាងក្រុមឈុតពណ៌ឈាមជ្រូកបុកពីក្រោយខ្សែប្រយុទ្ធរបស់ក្រុមឈុតពណ៌បៃតងដួល ហើយអាជ្ញាកណ្ដាលក៏បន្លឺសំឡេងកញ្ចែឡើង ស្របពេលដៃចង្អុលទៅកន្លែងប៉េណាល់ទីដើម្បីផ្ដល់បាល់ពិន័យ១១ម៉ែត្រទៅខាងក្រុមឈុតពណ៌បៃតង។
អត្ថបទ៖ ទឹកលិចប៉ុណ្ណឹងហើយ អាជ្ញាកណ្ដាលនៅឱ្យទាត់បាល់ជ្រុងទៀត? (វីដេអូ)
អត្ថបទ៖ យី! ល្បិចហ៊្វ្រីឃីកនេះឡូយម៉េះ
ភ្លាមនោះ កីឡាករខាងក្រុមឈុតពណ៌ឈាមជ្រូកជាច្រើននាក់បាននាំគ្នាដើរចូល មករកអាជ្ញាកណ្ដាល តវ៉ា ព្រោះកើតទុក្ខមិនសុខចិត្តចំពោះការពិន័យនោះ។ មិនដឹងជាបានប្រើពាក្យសម្ដីអ្វីខ្លះអមជាមួយកាយវិការចង្អុលទៅ ត្រង់កន្លែងដែលមិត្តរួមក្រុមរបស់ខ្លួនដួលតែមិនទទួលបានការ ពិន័យ ស្រាប់តែកីឡាករលេខ១១របស់ក្រុមឈុតពណ៌ឈាមជ្រូកត្រូវអាជ្ញាកណ្ដាល ម៉ាត់មួយដៃដួលខ្ពោកទៅលើស្មៅ ខណៈកីឡាករ៤នាក់ផ្សេងទៀតបន្តសម្រុកតវ៉ាទាំងកំហឹង។ ទោះជាមានការព្យាយាមរារាំងពីអ្នកចាំទីរបស់ខ្លួនក៏ដោយ ក៏កីឡាករប៉ុន្មាននាក់នោះមិនព្រមបញ្ឈប់ការជំទាស់របស់ពួកគេឡើយ ហើយជាលទ្ធផល ត្រូវអាជ្ញាកណ្ដាលលើកជើងទាត់មួយជើងទៀត ប៉ុន្តែត្រូវមិនខ្លាំងឡើយ។
អត្ថបទ៖ ប៉េណាល់ទីលេងខូចអីចឹង អាជ្ញាកណ្ដាលឱ្យដែរ
នៅពេលនោះ អាជ្ញាកណ្ដាលចិត្តឆៅ បានពិន័យកាតក្រហមកីឡាករពីរនាក់នៅលើទីលាននិងម្នាក់ទៀតនៅកន្លែងកីឡាករបម្រុង មុនភាពតានតឹងប្រែជាធូរស្រាលហើយយកបាល់ទៅដាក់កន្លែងប៉េណាល់ទីឱ្យក្រុមខាងឈុតពណ៌បៃតងទាត់។ ហេតុតែខឹងខ្លាំងពេកទប់អារម្មណ៍មិនបាន នៅពេលចប់ការប្រកួត ខ្សែប្រយុទ្ធលេខ៩របស់ក្រុមពណ៌ឈាមជ្រូកទាត់បាល់ក្នុងបំណងយាយីអាជ្ញាកណ្ដាលអាជ្ញាកណ្ដាល។ គឺពេលនោះហើយដែលអាជ្ញាកណ្ដាលដកកាតក្រហមជាលើកទី៤ពិន័យក្រុមឈុតពណ៌ឈាមជ្រូក។ នៅមិនទាន់ដឹងថាសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនោះចាត់ការយ៉ាងណានៅឡើយទេចំពោះករណីមិនគួរគប្បីនេះ។
អត្ថបទ៖ Ronaldo លេងមួយក្បាច់ដាច់ចង្កេះប្រធានក្រុមអៀរឡង់ខាងជើង
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះទិដ្ឋភាពបែបនេះក្នុងការប្រកួតបាល់ទាត់អាជីព?













