ភ្នំពេញ៖ បុរសម្នាក់បាន ដួលសន្លប់ក្រោយ បើកម៉ូតូតែម្នាក់ឯងទៅ កៀរឃឿនផ្លូវ នៅខាងត្បូង រង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង ប្រមាណ៦ និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នេះ។
សេចក្តីរាយការណ៍ ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BY-4125 តាមបណ្តោយផ្លូវ ជាតិលេខ៣ ក្នុងទិសដៅពី លិចទៅកើត លុះមកដល់ចំណុចកើតតហេតុ ស្រាប់តែទៅកៀរឃឿនផ្លូវ បណ្តាលឲ្យម៉ូតូដួល ហើយសន្លប់ រងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានទូរស័ព្ទប្រាប់ សមត្ថកិច្ច មូលដ្ឋាន មកជួយអន្តរាគមន៍ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយការសួរនាំជនរងគ្រោះមានឈ្មោះ សី វ៉ាន់ណូ អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានទាក់ទងទៅរថយន្តសង្គ្រោះ បន្ទាន់របស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ ជួយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕













