flatnews

ភ្នំពេញ៖ ក្រុមចោរ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បានបាញ់គំរាម២គ្រាប់ ប្លន់យកម៉ូតូស្កុបពីស៊េរីឆ្នាំ ២០១៤ ពីនារីជានិស្សិត ស្រស់ស្អាតម្នាក់ នៅផ្សារឯករាជ្យ២ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន នាវេលា ម៉ោង ១១ និង២០នាទីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៣នេះ។

នារីរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ថាវ ស្រីលីន អាយុ ២៤ឆ្នាំ ជានិស្សិតស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមបងប្រុសនារីរងគ្រោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា នៅមុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូស្កុបពីពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1BY-2898 តាមបណ្តោយផ្លូវវេង ស្រេង លុះដល់ផ្សារឯករាជ្យ២ ជាចំណុចកើតហេតុនោះ នារីរងគ្រោះ បានចតម៉ូតូបម្រុងចូលទៅក្នុងផ្សារជួបបង ប្អូន។

បុរសជាបងប្រុសជនរងគ្រោះបន្តថា ពេលប្អូនស្រីរបស់ខ្លួនឈប់ម៉ូតូភ្លាម ស្រាប់តែក្រុមចោរពីនាក់ ជិះម៉ូតូស្មាស់ ប្រដាប់ដោយកាំភ្លើងខ្លី បានមកភ្ជង់គំរាមប្លន់យកម៉ូតូតែម្តង។ គ្រានោះ មានប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ ប្រុងចូលជួយផងដែរ តែត្រូវក្រុមចោរ បាញ់គំរាមពីរគ្រាប់ រួចជិះម៉ូតូ គេចខ្លួនបាត់អស់ទៅ។

បើតាមការបញ្ជាក់ពីសមត្ថថកិច្ច ក្រុមចោរប្រើកាំភ្លើងខ្លី កា៥៩។ ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុ ព្រមទាំងកំពុងសាកសួរនិងកំណត់មុខ សញ្ញាចោរប្លន់ទាំងអស់នេះ៕

ជនរងគ្រោះពេលទៅដាក់ពាក្យបណ្តឹង


ទិដ្ឋភាពនៅម្តុំកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ ដើមអម្ពិល


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item