flatnews

កណ្តាល៖ កម្មករអ្នកបើកបររថយន្ត និងបើកគ្រឿង ចក្រនៅក្នុងការដ្ឋានសំណង់ នៃក្រុមហ៊ុនវឌ្ឍន: ៤នាក់ រួមនិង អ្នកទទួលទិញ ផលចោរកម្មម្នាក់ទៀត ត្រូវបានឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភូមិ ប្ញស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីពួកគេបានលួច និងទិញប្រេងរបស់ ក្រុមហ៊ុនចំនួន ៦០លីត្រ។

នាយនគរបាលប៉ុស្តិ៍ឃុំឈើទាល លោក នៅ នឿន បានបញ្ជាក់ថា ជនសង្ស័យម្នាក់ ត្រូវបានតំណាងក្រុមហ៊ុន ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ហើយសមត្ថកិច្ច បានសួរនាំ និងឈានទៅឃាត់ខ្លួនជនសង្ស័យ ៣នាក់ទៀត រួម នឹងអ្នកទទួលទិញម្នាក់ផងដែរ។

លោក នៅ នឿន បានឲ្យដឹង ទៀតថា ក្រុមកម្មករជន សង្ស័យទាំងនេះ រួមមាន ១-ឈ្មោះ ញែក ស៊ីម អាយុ ២៧ ឆ្នាំ, ២-ឈ្មោះ បង ចំរើន អាយុ ៣៣ឆ្នាំ, ៣-ឡាំ ពិសី អាយុ ២៩ឆ្នាំ, ៤-ឈុំ សំអុល អាយុ ២៩ឆ្នាំ ។ ក្រុមជន សង្ស័យជាអ្នក បើកបររថយន្ត នៅក្នុងការដ្ឋាន សំណង់ទីក្រុងរណប របស់ក្រុមហ៊ុនវឌ្ឍន: ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិប្ញស្សីស្រុក ឃុំឈើទាល ខេត្តកណ្តាល ពួកគេមានទីលំនៅ ក្នុងខេត្តកំពង់ស្ពឺ។ រីឯអ្នកទទួលទិញ ឈ្មោះ រស់ ម៉ក ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិ ប្ញស្សីស្រុក ឃុំឈើទាល ខេត្តកណ្តាល ។

ពាក់ព័ន្ឋនឹងករណីឃាត់ខ្លួន ក្រុមកម្មករបើកបររថយន្ត នេះ លោក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ក្រុមកម្មករទាំងនេះ ធ្វើសកម្មភាពលួចបូមប្រេង ចេញពីរថយន្ត និងគ្រឿងចក្រមួយគ្រឿង ៤-១០លីត្រ សរុបបាន ៦០លីត្រ ស្មើ២កាន ។

លោកអធិការបន្តថា ចំពោះ ក្រុមអ្នកលួចប្រេងនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ បន្ត៕

ជនសង្ស័យនៅខាងឆ្វេងពាក់អាវពណ៌ ស ជាអ្នកទទួលទិញផលចោរកម្ម





ផ្តល់សិទ្ធដោយ ដើមអម្ពិល


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item