ស៊ាងហៃ៖ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន ក៏ដូចជាអតិថិជន អ្នករៀបចំ ឬអ្នកដឹកនាំពិធីតែងតែរកវិធីប្លែកៗមកតុបតែងកាយ។ ជាកស្តែង ពិធីបង្ហាញម៉ូដចម្លែកមួយដែលតារាម៉ូដែលសុទ្ធតែតុបតែងបន្លែផ្លែឈើចម្រុះមានដើម ស្លឹក ផ្កា ផ្លែធ្លាក់រយីងរយោង ចាំងឆ្លុះជាមួយរូបរាងដ៏សិចស៊ីគួរគយគន់។ នេះបើតាមវេបសាយបរទេស ផ្សាយកាលពីថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញនេះ។
ពិធីបង្ហាញម៉ូដចម្លែកដែលតារាម៉ូដែលសុទ្ធតែតុបតែងកាយលើកសម្រស់ជាមួយបន្លែផ្លែឈើរណេងរណោងនេះបានប្រព្រឹត្តទៅនៅថ្ងៃទី 25 ខែតុលា ដែលជាបង្ហាញម៉ូដ Catwalk នេះត្រូវបានប្រារព្ធឡើងនៅពូដុង ក្រុងស៊ាងហៃសម្រាប់ការបង្ហាញសមិទ្ធផលថ្មីៗនៃវប្បធម៌នៅជនបទ ឆ្លេះបញ្ចាំងនូវជីវភាពអ្នកស្រែចម្ការច្បារដំណាំ សុទ្ធតែជាកសិផលរបស់ប្រជាកសិករ។ ក្រុមនៃគំរូរាងកាយតារាបង្ហាញម៉ូដទាំងអស់ត្រូវលាបពណ៌មួយដែលត្រូវបានពាក់ការតុបតែងបន្លែបន្ថែមទៀតនៅលើដងខ្លួនដ៏ល្វតល្វន់របស់ពួកវា។ ទោះបីជាសីតុណ្ហភាពនេះបានចាប់ផ្តើមត្រជាក់រួចទៅហើយនៅក្នុងទីក្រុងស៊ាងហៃ ហាក់ដូចជាត្រជាក់ណាស់នោះ ក៏ពិធីនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន និងអតិថិជនជិតឆ្ងាយ៕
ប្រភពពី៖ www.ve-news.com













