https://camnews7.blogspot.com/2013/10/blog-post_4704.html
ចិន៖ កាលពីពេលមុន Khmer-note ធ្លាប់បានចុះផ្សាយរួចម្តង មកហើយ អំពីសំណងអាគារដ៏ ចំលែកមួួយមានរាងដូចលិង្គ នៅប្រទេសចិន ឥឡូវសំណង់អាគាររាងលិង្គនេះបានសាងសង់ បានជាង៧០ភាគរយហើយ។ តាមប្រភពពត៌មានឆាយណា ដេលីបានអោយដឹងថា សំណង់អាគាររាង លិង្គនេះជាទីស្នាក់ កណ្តាលរបស់បណ្តាញផ្សព្វផ្សាយ People’s Daily ហើយ សំណង់នេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជន រស់នៅម្តុំនោះ។ អាគាររាងលិង្គនេះស្ថិតនៅ សង្កាត់ Eastern ក្នុងទីក្រុងប៉េកាំង ប្រទេសចិន រយៈមានកំពស់១៥០ម៉ែត្រ ហើយយោង តាមស្ថាបត្យករ Zhou Qi បានអោយដឹង ផ្នែក ខាងលើនៃអាគារនឹងត្រូវធ្វើបានដកចេញ ដើម្បីអោយអាគារនេះ មើលទៅសមរម្យ។ លោក Zhou បានអោយដឹងទៀតថា សំណង់អាគារនេះនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅ ឆ្នាំក្រោយនេះ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរាងអាគារនេះ?













