ធ្លាប់តែឃើញគំនូរប្រើខ្មៅដៃ ប៊ិច ឬជក់ជាឧបករណ៍សម្រាប់គូស តែចម្លែកអីថ្ងៃនេះមានការបង្ហាញថ្វីដៃដ៏ពិសេសអស្ចារ្យកម្រនឹងបានឃើញក្នុងលើវីដេអូមួយរយៈពេលជាង ៦នាទីដែលត្រូវបានបង្ហោះចែកចាយតៗគ្នាលើបណ្ដាញសង្គម Facebook។
ត្រឹមជាក្រដាសស ១សន្លឹក វិចិត្រករប្រើពេលប្រហែលតែ ៦នាទីសោះ ក៏បង្កើតចេញរូបទេសភាពទីក្រុងដ៏ល្អប្រណិត អស្ចារ្យស្ទើរតែពុំធ្លាប់ឃើញពីមុនមក។ វិចិត្រករទូទៅដែលប្រើប្រាស់ ខ្មៅដៃ ប៊ិច ឬជក់សម្រាប់គូស តែលើកនេះប្លែកភ្នែក ដោយការប្រើស្រា្ពយន៍ជំនួសវិញ។
ជាការភ្ញាក់ផ្អើលមួយដែលវីដេអូ ត្រូវបានបង្ហោះស្ថិតក្រោមឃ្លាថា Amazing artist in New York រយៈពេលត្រឹមតែប៉ុន្មាននាទីសោះ មានអ្នកចុច like ជាង ១ពាន់ និងចែករំលែកជាង ៥០០ Share ទៅហើយ។ ចង់ដឹងរូបដែលត្រូវបានបង្កើតដោយប្រើស្ព្រាយន៍ មានទេសភាពស្អាតអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
សូមចុចអាន៖ ពពែថយយកអេឡង់ដូចRonaldo ដេញជល់អ្នកដំណើរតាមផ្លូវដួលបះដៃបះជើង













