ភ្នំភ្លើង​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​ទ្វីប​អឺរ៉ុប​មាន​ឈ្មោះ​ថា ​Etna មាន​ទីតាំង​នៅ​អ៊ីតាលី​បាន​ផ្ទុះ កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៦ តុលា ម្សិលមិញ។

កំដៅ​រាប់​ពាន់​អង្សាEnta បាន​ដុះ​រំលាយ​ថ្ម​ភ្នំ​រាប់​សិប​តោន ព្រម​ទាំង​ បង្ហុយ​ផ្សែង​ខ្មួលខ្មាញ់​ក្រាស​ឃ្មឹក​ទៅ​លើ​អាកាស។ មិន​ត្រឹម​តែ​កំអែ ផេះផង់ ហុយ​ពាសពេញ កោះ​Sicily ភាគ​ខាង​ត្បូង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ កម្ដៅ​ក្ដៅ​ពេញ​អាកាស ក៏​បាន​ផ្អាក​​ជើង​ហោះហើរ​នានា​របស់​អាកាសយានដ្ឋាន​Catania ដែល​ស្ថិត​ក្នុង​តំបន់​កើត​ហេតុ​ខាង​លើ​ដែរ។​

បើ​តាម​សេចក្ដី​រាយការណ៍​របស់​​ The Guadian និង​Mirror បាន​ឲ្យ​ដឹង​ថា ​នៅ​តាម​ជម្រាល​ភ្នំ ​មាន​ភូមិ និង​ចំការ​ទំពាំង​បាយជូរ​ជា​ច្រើន​រាប់​មិន​អស់។ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​សភាព​ប្រុង​ជើង​ការ​បែប​ណា​ក្ដី ​អាជ្ញាធរ​​មិន​បាន​ជម្លៀស​​អ្នក​ភូមិ​ចេញ​ទេ។ យ៉ាង​ណា​មិញ​មិន​ទាន់​​មាន​ការ​បូកសរុប​របាយការណ៍​ណាមួយ​បញ្ជាក់​ពី​ផល​ប៉ះពាល់ ឬ​ខូចខាត​នៅ​ឡើយ​ទេ។
វីដេអូ៖
http://youtu.be/dhC_hTFrTfU

ភ្នំភ្លើង​ ដែល​ខ្ពស់​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប មាន​កម្ពស់​ រហូត​ដល់​ទៅ ​៣ ២៩៥ម៉ែត្រ ​របស់​អ៊ីតាលី​មួយ​នេះ មិន​មែន​ទើប​តែ​ផ្ទុះ​លើក​ទីមួយ​ទេ ប៉ុន្តែ​Enta បាន​ផ្ទុះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ១៩៩២។

ប្រភព៖ huffingtonpost