flatnews

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលរថយន្តធុនធំដឹកកុងតឺន័រ ១គ្រឿង ពណ៌បៃតង អត់ចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមC125 ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1C-7644 បើកបរដោយបុរសម្នាក់ដឹកធុងត្រី ពីក្រោយពេញទំហឹង ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តបង្កបានបើករត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥នាទី យប់ថ្ងៃទី០៤ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះ សៀ សឿង អាយុ ៤៥ឆ្នាំ មុររបរលក់ត្រី មានស្រុកកំណើតនៅភូមិពានា ឃុំក្តៀងរាយ ស្រុកកញ្រ្ចាច ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានរងរបួសធ្ងន់ធ្ងរត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ៕






Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item