flatnews

-បេឡាជាតិ របបសន្តិសុខសង្គម  របស់ក្រសួងការងារ ធានាក្នុងការព្យាបាល ជនរងគ្រោះ

កោះកុង ៖ កម្មករ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ មួយកន្លែង នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានដួលសន្លប់ ជាបន្តបន្ទាប់ កើនឡើង១៩នាក់ ដោយសារតែ មានករណី កណ្តឹងក្នុងរោងចក្រ បានឆ្លងចរន្តអគ្គិសនី ហើយរោធ៍ឡើង ធ្វើឲ្យក្រុមកម្មករ នាំគ្នាផ្អើល រត់ព្រោងព្រាតចេញពីរោងចក្រ។

អភិបាលស្រុក មណ្ឌលសីមា លោក ហាក់ ឡេង បានប្រាប់មជ្ឈល មណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ជនរងគ្រោះសរុប ចំនួន១៩នាក់ បានដួលសន្លប់ ដោយសារ តែម្នាក់ៗផ្អើលរត់ប្រសេចប្រសាច ក្រោយពី ឮកណ្តឹងរោធ៍ នៅក្នុងរោងចក្រ ដោយសារតែ ឆ្លងចរន្តអគ្គិសនី ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ស្រុកមណ្ឌលសីមា បានជួយអន្តរាគមន៍ភ្លាមៗ តាមរយៈការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ។

ជាមួយគ្នានេះ សម្រាប់ការព្យាបាល ជនរងគ្រោះនៅមន្ទីរពេទ្យ ត្រូវបានមន្រ្តី នៃគណៈកម្មការទប់ស្កាត់ ករណីដួលសន្លប់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងឲ្យដឹងថា ខាងបេឡាជាតិ របបសន្តិសុខសង្គម ជាអ្នកចេញទទួលខុសត្រូវទាំងអស់ សម្រាប់ការព្យាបាល។

មន្រ្តីខាងលើនេះ បានបន្តទៀតថា ក្រោយទទួលសេចក្តីរាយការណ៍ ចំពោះបញ្ហានេះ រដ្ឋមន្រ្តីក្រសួងការងារ លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាឲ្យ ក្រុមមន្រ្តីជំនាញ និងមន្ទីរការងារ ខេត្តកោះកុង ចុះទៅត្រួតពិនិត្យមើល និងចាត់វិធានការភ្លាមៗ ផងដែរ តាមរយៈសហការជាមួយ ភាគីរោចក្រ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយខាងបេឡាជាតិរបបសន្តិសុខសង្គម ជាអ្នកធានារាប់រងទាំងអស់៕







Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item