flatnews

ខេត្តកំពត ៖ បុរស២នាក់ជាបងប្អូនថ្លៃនឹងគ្នា ខណៈដែលផឹកស្រារហូតដល់ស្រវឹងជោករៀងៗខ្លួន ហើយក៏បានទាស់សម្តីគ្នាត្រូវប្អូនថ្លៃប្រុស ចាក់បងថ្លៃ៤កាំបិតចំបោះដៃផុត និងខ្នងខាងក្រោយ បណ្តាលឱ្យជនរង គ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយអាការៈរបួសធ្ងន់ធ្ងរពេក ខាងមន្ទីរពេទ្យបានដឹកបញ្ជូនបន្តទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញទាំងយប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៥ វិច្ឆិកា ២០១៣ ស្ថិតនៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះណុប ប៊ុន្នី ហៅនប អាយុ២៨ឆ្នាំ ជាកម្មករសំណង់ ចំណែកឯជនបង្កជាប្អូនថ្លៃឈ្មោះកែវ ណាត់ អាយុ២៦ឆ្នាំ ក្រោយកើតហេតុភ្លាមៗ ជនដៃដល់នេះបានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ ហើយនៅព្រឹកថ្ងៃទី៦ វិច្ឆិកា ២០១៣ នេះ ត្រូវបានចាប់ខ្លួនបានហើយ និងនឹងបញ្ជូនជនដៃដល់ជាប្អូននេះទៅកាន់ស្នងការខេត្តនារសៀលនេះ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item