flatnews

កំពតៈ បុរសចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តកំពតធ្វើការឃាត់ខ្លួនបាន ខណៈកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន នៅមុខក្លោងទ្វារវត្ត សុវណ្ណសាគរ កាលពីវេលាម៉ោង ១៣រសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣  ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

នគរបាលជំនាញគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យជួញដូរថ្នាំញៀននេះ មានឈ្មោះ ញឹម បូទុម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងកំពតខេត្តកំពត។

នគរបាលដដែលបានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌបង្រ្កាប បានជនសង្ស័យខាងលើ រួមនិងវត្ថុតាង ជាប់នឹងខ្លួនជនសង្ស័យ ខាងលើមានថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច។ ចំណែកអ្នកទទួលទិញថ្នាំ ខណៈឃើញនគរបាល កំពុងបង្រ្កាបបាន គេក៏រត់គេខ្លួនបាត់ស្រមោល។

ការបង្រ្កាបនេះគឺដោយសារមានកម្លាំងសម្ងាត់នរបស់នគរបាល តាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងនោះកម្លាំងព្រហ្មទណ្ឌបានរកឃើញថ្នាំញៀនថែម ៦កញ្ចប់តូច រួមនិងវសម្ភារៈ ប្រើបា្រស់មួយចំនួន កាំបិតសាំមូរ៉ៃចំនួន១ ដែលជនសង្ស័យទុកនៅក្នុងផ្ទះរបស់ខ្លួន។

បច្ចុប្បន្ននគរបាល ជំនាញកំពុងធ្វើការសួរនាំ ជនសង្ស័យនៅការិយាល័យប្រឆាំង ការជួញដូរគ្រឿងញៀន៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item