flatnews

កំពង់ឆ្នាំង៖ មានការភ្ញាក់ផ្អើល ដល់មន្ត្រីក្នុងសាលាដំបូង ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ៤៖០០ រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសារតែបាត់ រថយន្តហាយឡែនឌឺ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2K-9530 ពីក្នុងសាលាដំបូង ខេត្តកំពង់ឆ្នាំង ប៉ុន្តែក្រោយពីមានការឆោឡោ ទូរស័ព្ទខ្វាត់ខ្វែង របស់មន្ត្រីនៅក្នុង សាលាដំបូង ខេត្តកំពង់ឆ្នាំង អស់រយៈពេល១ម៉ោងក្រោយមក ទើបរថយន្តខាងលើត្រូវបាន គេឃើញ អ្នកបើករថយន្ត ឲ្យលោកព្រះរាជអាជ្ញា ពេញ វិបុល ឈ្មោះ ឆេង សុភី  បើកត្រឡប់ យករថយន្តនេះ មកទុកវិញ។

ឈ្មោះ ឆេង សុភី ក្រោយពេលដែលមន្រ្តី នៃសាលាដំបូង ខេត្តកំពង់ឆ្នាំង ស្តីបន្ទោសថា យករថយន្តចេញពីពេលណា អ្នកបើកបរ រថយន្តព្រះរាជអាជ្ញារូបនេះ បានអះអាងថា លោក ពេញ វិបុល ឲ្យបើករថយន្តនេះចេញ ទៅចាក់សាំង និងបើកកុំឲ្យស្អិតម៉ាស៊ីន ។

 គួររម្លឹកថា រថយន្ត ហាយឡែនឌឺ ខាងលើ ត្រូវបានកម្លាំង សមត្ថកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ខណៈរថយន្តខាងលើ ដឹកឈើគ្រញូង នៅលើដងផ្លូវជាតិលេខ៥ ដោយសមត្ថកិច្ច បានដេញស្ទាក់ចាប់ពី ចំណុចក្នុងភូមិសាស្ត្រ ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ រហូតស្ទាក់ចាប់បាន នៅចំណុច ភូមិអូរសណ្តាន់ ឃុំទឹកហូត ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

 ឈើគ្រញូង ក្នុងរថយន្ត បន្ទាប់ពីវាស់វែងមាន ចំនួន២០ដុំ ស្មើនឹង ១០៧១គីឡូក្រាម ស្មើនឹង 0,892 ម ។ ឈើគ្រញូងត្រូវបានប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង ជាអ្នករក្សាទុក រីឯរថយន្ត ត្រូវបានយក រក្សាទុកទុក ក្នុងសាលាដំបូង ខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មិនមានវត្តមានឡើយ ដោយទទួលបន្ទុក ព្រះរាជអាជ្ញាស្តីទី លោក អ៊ូ ផាត៕













Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item