flatnews

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសបែកក្បាល ដេកដួលសន្លប់ស្តូកស្តឹង នៅហ្នឹង កន្លែងកើតហេតុ ក្រោយពេលដែល ស្រវឹងស្រាជោគជាំ រួចហើយបើកម៉ូតូ ធ្លាក់ជង្ហុក បណ្តាលឲ្យដួល បោកនឹងថ្នល់តែម្តង។

គ្រោះថ្នាក់ចរាចរ ដែលបណ្តាលមកពីគ្រឿងស្រវឹងនេះ បានកើតឡើង នៅវេលាម៉ោង ២៖២៥នាទី រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវកៅស៊ូវត្តស្លៃង ទៅព្រៃស ស្ថិតត្រង់ ភូមិត្រពាំងគ សង្កាត់ ពងទឹក ខណ្ឌដង្កោ ។

យ៉ាងណាក៏ដោយ អត្តសញ្ញាណជនរងគ្រោះ មិនទាន់មានការបញ្ជាក់ពីសំណាក់ សមត្ថកិច្ចនៅឡើយទេ ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ច មូលដ្ឋានបាន ចុះទៅជួយ អន្តរាគមន៍ រួចទាក់ទងទៅ ក្រុមសង្រ្គោះ៧១១ នៃកងពលតូចលេខ៧០ ជួយសង្រ្គោះ និងដឹកបញ្ជូនទៅកាន់ មន្ទីពេទ្យលោកសង្ឃ ខណៈម៉ូតូរបស់ជនរងគ្រោះត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំប្រគល់ជូនជនរងគ្រោះនៅពេលក្រោយ៕







Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item