flatnews

ភ្នំពេញ៖ ជាងជួសជុល ម៉ាស៊ីនត្រជាក់ម្នាក់ ត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈជនរងគ្រោះរូបនេះ និងកម្មករផ្សេងទៀត កំពុងជួសជុល ម៉ាស៊ីនត្រជាក់ នៅផ្ទះក្នុងបូរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣។ សេចក្តីរាយការណ៍ពីសាច់ញាតិ ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ បឿន ម៉ាញ អាយុ២២ឆ្នាំ រស់នៅឃុំវិហាសួរ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សាច់ញាតិជនរងគ្រោះ បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករ ផ្សេងទៀត ត្រូវបានគេជួលទៅ ធ្វើម៉ាស៊ីនត្រជាក់ នៅផ្ទះលេខ F25 ក្នុងបូរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣។ បើតាមសាច់ញាតិ បានបន្តទៀតថា ខណៈជនរងគ្រោះកំពុង ជួសជុលម៉ាស៊ីនត្រជាក់នោះ ស្រាប់តែឆ្លងចរន្តភ្លើង បានបណ្តាលឲ្យ ឆក់ស្លាប់ជនរងគ្រោះតែម្តង។

ក្រោយកើតហេតុ ក្រុមកម្មករ ជាមួយគ្នា បានដឹកជនរងគ្រោះ ទៅកាន់មន្ទីរនៅក្បែរ កន្លែងកើតហេតុ ដោយមិនទាន់ជឿថាស្លាប់ ប៉ុន្តែនៅពេល គ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយនោះ ជនរងគ្រោះត្រូវដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតបន្តទៀត ហើយក៏ត្រូវគ្រូពេទ្យប្រាប់ថា បានស្លាប់ហើយ។ ពេលនោះជនរងគ្រោះត្រូវបាន ក្រុមកម្មករ ដូចគ្នាបានដឹកសពទៅក្នុងបូរីវិញ ។

សេចក្តីរាយការណ៍បានបន្តថា ក្រោយទទួលនូវព័ត៌មាន ខាងលើនេះកម្លាំងសមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាលជំនាញ ផ្នែកបច្ចេកទេសចុះទៅពិនិត្យ នៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសពជនរងគ្រោះ៕











Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item