flatnews

Mohamed Salah នឹង​បំពេញ​បែបបទ​ចប់​សព្វគ្រប់​ដើម្បី​ផ្លាស់​មក​ Chelsea នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រោយ​ពី​តោខៀវ​បញ្ជាក់​ថា ពួក​គេ​បាន​ព្រម​ព្រៀង​តម្លៃ​ជា​មួយ Basel ហើយ​នោះ។

 

1170834-21630264-640-360

 

កីឡាករ​វ័យ​២១​លំដាប់​អន្តរជាតិ​របស់​​អេហ្ស៊ីព​នៅ​មិន​ទាន់​ព្រមព្រៀង​លើ​កិច្ចសន្យា​ផ្ទាល់​ខ្លួន​នៅ​ឡើយ ប៉ុន្តែ​គេ​រំពឹង​ថា​កីឡាករ​រូប​នេះ​នឹង​ផ្លាស់​មក Stamford Bridge នៅ​ពេល​គេ​បាន​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាព និង​ទទួល​បាន​ការ​អនុញ្ញាត​ការងារ​នៅ​អង់គ្លេស។ 

Salah មាន​ទំនាក់ទំនង​ជាមួយ​ហង្សក្រហម​យូរ​ណាស់​មក​ហើយ និង​ត្រូវ​គេ​រំពឹង​ថា​ផ្លាស់​មក​នៅ​ខែ​មករា ប៉ុន្តែ​តោខៀវ​ទៅ​ក្រោយ​ទាំង​តក់ក្រហល​ ដើម្បី​ផ្ទេរ​យក​កីឡាករ​រូប​នេះ​មក​បំពេញ​ចន្លោះ​ប្រហោង​ក្រោយ Juan Mata និង Kevin de Bruyne ចាក​ចេញ។ 

Salah ធ្លាប់​ស៊ុត​បញ្ចូល​ទី​ Spurs ពេល​ Basel ឈ្នះ​មាន់​ខ្នាយ​មាស​នៅ​វគ្គ​1/4​Europa League ហើយ​ក៏​ស៊ុត​បញ្ចូល​ទីតោ​ខៀវ​ផង​ដែរ​ពេល​ Basel ចាញ់​​តោខៀវ 5-2 នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕ 

ដោយ​ nob70

 

ប្រភពពី៖​ www.nob70.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item