flatnews

នាយក​ក្លឹប Barcelona លោក Rosell បាន​លាលែង​ពី​តំណែង​​ដោយសារ​លទ្ធផល​នៃ​ការ​សម្រេច​របស់​តុលាការ​អេស្ប៉ាញ​ដើម្បី​ស៊ើបអង្កេត​ការ​ចុះ​ហត្ថលេខា​យក​ខ្សែ​ប្រយុទ្ធ Neymar មក​ពី​ប្រេស៊ីល​កាល​ពី​ឆ្នាំ​ទៅ។

 

1170174-21375307-640-360

 

“ក្លឹប​កាន់​តែ​ជោគជ័យ ​ផល​លំបាក​​ក៏​មាន​ច្រើន​ដូច​គ្នា​សម្រាប់​ខ្ញុំ​និង​គ្រួសារ” លោក Rosell មាន​ប្រសាសន៍​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ដែល​រៀបចំ​ដោយ​ក្លឹប​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ។

 

“មាន​កត្តា​គំរាមកំហែង និង​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឱ្យ​អ្នក​គិត​ដល់​តំណែង​របស់​អ្នក រាប់​បញ្ចូល​ទាំង​ការ​អះអាង​នៃ​ការ​រៀបចំ​ហិរញ្ញវត្ថុ​មិន​សមរម្យ និង​ក្ដី​នៅ​តុលាការ។ ខ្ញុំ​តែង​តែ​បញ្ជាក់​ច្បាស់​ថា យើង​បាន​ធ្វើ​យ៉ាង​ត្រឹមត្រូវ​ក្នុង​ការ​ផ្ទេរ​យក​ Neymar”។

 

Rosell បន្ត​ថា នាយក​រង​លោក Josep Maria Bartomeu នឹង​ជំនួស​តំណែង​របស់​លោក​ជា​ នាយក​ក្លឹប Barca រហូត​ដល់​​តំណែង​នាយក​របស់​លោក​ផុត​​កំណត់​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត។

 

ចៅក្រម Pablo Ruz បាន​ចេញ​ដីការ​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​ពុធ​លើ​ក្លឹប Barcelona ពី​បទ​រៀបចំ​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ​ក្នុង​ការ​ចុះ​កិច្ចសន្យា​ជា​មួយ Neymar ដោយ​បញ្ជាក់​ថា លោក​ Rosell អាច​នឹង​ត្រូវ​កោះ​ហៅ​មក​បង្ហាញ​ភស្ដុតាង៕

 

ដោយ nob70

ប្រភពពី៖​ www.nob70.com

Post a Comment Default Comments

emo-but-icon

Free TV Online

NCT Channel - ទូរទស្សន៏អិនស៊ីធី - TV OnlineTVK Channel - ទូរទស្សន៏ជាតិកម្ពុជា - TV OnlineSEA TV Channel - ទូរទស្សន៏អាស៊ីអាគ្នេយ៍ - TV OnlineBayon News Channel - ទូរទស្សន៏បាយ័នព័ត៍មាន - TV OnlineTV3 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៣ - TV OnlineTV5 Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៥ - TV OnlineTV9 HD Channel - ទូរទស្សន៏ប៉ុស្តិ៍លេខ៩ - TV OnlineApsara Channel - ទូរទស្សន៏អប្សរា - TV OnlineLive Football TV OnlineBayon Channel - ទូរទស្សន៏បាយ័ន - TV OnlineLive News24 TV OnlineKGN Channel - ទូរទស្សន៏អិនស៊ីធី - TV Online

Follow Us

Latest Movies

Loading...

Listen Music

Loading...

Free Download

Loading...

item