Windows 8.1 ទើបចេញផ្លូវការសោះ ប៉ុន្តែ user បានគិតរហូតធ្លាយដល់ Windows ជំនាន់ក្រោយគឺ Windows 9 ដែលនឹងចេញក្នុងឆ្នាំ ២០១៤ ឬ ២០១៥ ខាងមុខទៅហើយ។ ក្រឡេកមើលរូបខាងក្រោមនេះទៅមើល៍ តើ Windows 9 នឹងមានរូបរាងបែបនេះមែនទេ?
អាន៖ Windows 8.1 Preview ទីបំផុតចេញជាផ្លូវការហើយ
នេះគ្រាន់តែជារូប Interface គំរូ ដែលឌីហ្សាញដោយបុរសជនជាតិអាមេរិកលោក Miguel Cruz។ មើលតាមរូបនេះ ឃើញថាវាមានភាពខុសប្លែកពី Windows 8.1 តិចតួចប៉ុណ្ណោះ។ ការឌីហ្សាញគឺមានលក្ខណៈរាបស្មើ (flat) ទៅលើ desktop ក៏ដូចជា Metro UI យ៉ាងទាន់សម័យដែលស័ក្ដិសមសម្រាប់ Operating System ជំនាន់ថ្មីរបស់ Microsoft។
មិនតែប៉ុណ្ណោះ lock screen ធំជាងមុន ហើយមុខងារលើ Desktop ដូចជា taskbar ត្រូវបានឌីហ្សាញថ្មីកាន់តែស្រស់ស្អាត ប៊ូតុង Start និង icon មើលទៅមានលក្ខណៈរាបសំប៉ែតជាងមុន (flatter) និងជាច្រើនផ្សេងទៀត។
ចុះប្រិយមិត្តវិញ កំពុងទន្ទឹងចាំមើល Windows 9 ដែរអត់?













