ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ស៊ី​ក្រុម​ស្ដេច​ស Real Madrid ២-១ ក្នុង​សប្ដាហ៍​ទី​១០​នៃ​ក្របខ័ណ្ឌ La Liga នៅ​កីឡដ្ឋាន​ Nou Camp យប់មិញ បង្កើន​គម្លាត​នាំ​មុខ​ដល់​៦​ពិន្ទុ​ក្នុង​តារាង។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល Neymar និង​ខ្សែ​ប្រយុទ្ធ​ជម្រើស​​ជាតិ​ឈីលី Alexis Sanchez ជា​​អ្នក​ស៊ុត​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ក្នុង​នាទី​ទី​១៩ និង ៧៨ មុន​ពេល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​វ័យ​២០​ឆ្នាំ Jese Rodriguez ស៊ុត​គ្រាប់​លួង​ចិត្ត​ឱ្យ​ក្រុម​ស្ដេច​ស​បាន​មួយ​គ្រាប់​ក្នុង​នាទី​ទី​៩០+១។










លទ្ធផល​យប់​មិញ​

គូ​ប្រកួត​យប់នេះ